ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យអប់រំ និងបណ្តុះបណ្តាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទេសចរណ៍ និងបដិសណ្ឋារកិច្ចអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងនីហរ័ណ អាហរ័ណ ។បច្ចុប្បន្ននេះ ដោយសារមានកំណើននូវចំនួនសិស្ស និងនិស្សិតកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សឥតឈប់ឈរនេះ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ខូអិលធីឌី ត្រូវការជ្រើសរើសបេក្ខជនទាំងពីរភេទសម្រាប់បំពេញការងារពេញម៉ោងដូចខាងក្រោម ៖ ១. មុខតំណែង៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកបុគ្គលិកជួរមុខ (ចំនួន ០១រូប) ទីតាំង៖ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ក្រុង-ខេត្តបាត់ដំបង តួនាទី និងការទទួលខុសត្រូវ ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ក្នុងការរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក។ រៀបចំ កែសម្រួល និងត្រួតពិនិត្យការពិពណ៌នាការងារ (Job Description) របស់បុគ្គលិកជួរមុខ។ រៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសបុគ្គលិកជួរមុខ (រៀបចំការផ្សព្វផ្សាយជ្រើសរើស ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន រៀបចំកាលបរិចេ្ឆទនៃការប្រឡងជ្រើសរើស […]