July 09 2020 0Comment

ដំណឹងជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន​ ឌូវី អ៊ិនធើណេសិនណល ខូអិលធីឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានប្រតិបត្តិការពាណិជ្ជកម្ម ​​លើវិស័យអប់រំ និងបណ្តុះបណ្តាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទេសចរណ៍​ និងបដិសណ្ឋារកិច្ចអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងនីហរ័ណ អាហរ័ណ ។​បច្ចុប្បន្ននេះ ដោយសារមានកំណើននូវចំនួនសិស្ស និងនិស្សិតកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សឥតឈប់ឈរនេះ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ខូអិលធីឌី ត្រូវការជ្រើសរើសបេក្ខជនទាំងពីរភេទសម្រាប់បំពេញការងារពេញម៉ោងដូចខាងក្រោម ៖

១. មុខតំណែង៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកបុគ្គលិកជួរមុខ (ចំនួន ០១រូប)

ទីតាំង៖ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ក្រុង-ខេត្តបាត់ដំបង

  • តួនាទី និងការទទួលខុសត្រូវ
  • ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស​ ក្នុងការរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក។
  • រៀបចំ កែសម្រួល និងត្រួតពិនិត្យការពិពណ៌នាការងារ (Job Description) របស់បុគ្គលិកជួរមុខ។
  • រៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសបុគ្គលិកជួរមុខ (រៀបចំការផ្សព្វផ្សាយជ្រើសរើស ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន រៀបចំកាលបរិចេ្ឆទនៃការប្រឡងជ្រើសរើស រៀបចំការសម្ភាសន៍ ជាដើម)។
  • គ្រប់គ្រង និងរៀបចំកិច្ចសន្យាបម្រើការងាររបស់បុគ្គលិកជួរមុខ។
  • រៀបចំដំណើរការវាយតម្លៃការបំពេញការងាររបស់បុគ្គលិកជួរមុខ និងរៀបចំលិខិតតម្លើង ឬបញ្ចុះមុខតំណែងតាមការចាំបាច់។
  • គ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកជួរមុខ ក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងបុគ្គលិក។
  • គ្រប់គ្រងការប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់បុគ្គលិក ក្នុងសំណុំឯកសារបុគ្គលិកម្នាក់ៗ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកជាប្រចាំ។
  • រៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍសមត្ថភាពបុគ្គលិកជួរមុខ។
  • បំពេញកិច្ចការផ្សេងៗទៀត​ តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់​គ្រង។

២. មុខតំណែង៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកកិច្ចការគ្រូបង្រៀន (ចំនួន ០១រូប)

ទីតាំង៖ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ក្រុង-ខេត្តបាត់ដំបង

  • តួនាទី និងការទទួលខុសត្រូវ
  • ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស​ ក្នុងការរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក។
  • រៀបចំ កែសម្រួល និងត្រួតពិនិត្យការពិពណ៌នាការងារ (Job Description) របស់គ្រូបង្រៀន។
  • រៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសគ្រូបង្រៀន (រៀបចំការផ្សព្វផ្សាយជ្រើសរើស ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន រៀបចំកាលបរិចេ្ឆទនៃការប្រឡងជ្រើសរើស រៀបចំការសម្ភាសន៍ ជាដើម)។
  • គ្រប់គ្រង និងរៀបចំកិច្ចសន្យាបម្រើការងាររបស់គ្រូបង្រៀន។
  • រៀបចំដំណើរការវាយតម្លៃការបំពេញការងាររបស់គ្រូបង្រៀន ។
  • គ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រូបង្រៀន ក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងបុគ្គលិក។
  • គ្រប់គ្រងការប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់គ្រូបង្រៀន ក្នុងសំណុំឯកសារគ្រូបង្រៀនម្នាក់ៗ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគ្រូបង្រៀនជាប្រចាំ។
  • បំពេញកិច្ចការផ្សេងៗទៀត​ តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់​គ្រង។

៣. មុខតំណែង៖ មន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល (ចំនួន ០១រូប)

ទីតាំង៖ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ក្រុង-ខេត្តបាត់ដំបង

  • តួនាទី និងការទទួលខុសត្រូវ
  • ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស​ ក្នុងការរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងរដ្ឋបាល ។
  • គ្រប់គ្រង​ និងត្រួតពិនិត្យការរៀបចំនិងរក្សាទុកដាក់ឯកសារ ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពល្អ។
  • ត្រួតពិនិត្យការបញ្ចូនលិខិតចេញ ទទួលលិខិតចូល និងការសរសេរកំណត់បង្ហាញរឿង។
  • ត្រួតពិនិត្យការធ្វើលិខិតឧទ្ទេសនាមរាល់បុគ្គលិកទាំងអស់ដែលមានបេសកកម្មក្នុង និងក្រៅស្រុក ខេត្ត។
  • ណែនាំ និងជួយធ្វើលិខិតជូនដំណឹងពីការឈប់សម្រាក និងលិខិតជូនដំណឹងផ្សេងៗទៀត។
  • ធ្វើលិខិតបញ្ជាក់បទពិសោធន៍ការងារសម្រាប់បុគ្គលិកស្ម័គ្រចិត្ត និងបុគ្គលិកដែលលាឈប់ពីការងារ។
  • ទាក់ទងជាមួយក្រសួង មន្ទីរនានាក្នុងខេត្តឬអង្គភាពនានា (ការពន្យារវីសារ ការធ្វើសៀវភៅការងារជនបរទេស/បុគ្គលិកជាតិ ការធ្វើកូតាបុគ្គលិក…)។
  • គ្រប់គ្រងក្រុមជាង និងត្រូវរាយការណ៍អំពីដំណើរការនៃការថែទាំ ជួសជុល និងផ្គត់ផ្គង់ជាប្រចាំ។
  • ទទួលខុសត្រូវលើការរៀបចំ ចាត់ចែង គ្រប់គ្រង តាមដាន និងធ្វើបញ្ជីសារពើភណ្ឌ និងការចល័តសម្ភារផ្សេងៗ ទៅតាមនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ ថែទាំ និងជួសជុល។
  • ត្រួតពិនិត្យ និងសិក្សានូវតម្លៃ និងសម្ភារ ដែលស្នើសុំពីគ្រប់ទីតាំងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
  • រៀបចំធ្វើផែនការថែទាំ ជួសជុល និងភស្តុភារ ឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវការដោះស្រាយគ្រប់សំណើមានប្រសិទ្ធភាពខ្ពស់ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការតាមនីតិវិធី។
  • ធ្វើបច្ចុប្បន្នភាពបុគ្គលិកជាប្រចាំ និងផ្តល់ជូនដល់ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងណែនាំបុគ្គលិកអំពីសេវាកម្មទាំងពីរនេះ។
  • ត្រួតពិនិត្យបញ្ជីសុំច្បាប់របស់បុគ្គលិកប្រចាំឆ្នាំ និងធ្វើរបាយការណ៍ប្រចាំខែ។
  • បំពេញកិច្ចការផ្សេងៗទៀត​ តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់​គ្រង។
  • លក្ខខណ្ឌនៃការជ្រើសរើស
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ពាក់ព័ន្ធនឹងការងារយ៉ាងតិច២ឆ្នាំ ជាមួយក្រុមហ៊ុន ស្ថាប័ន ឬអង្គការជាតិ-អន្តរជាតិនានា
  • មានអត្តចរិតស្លូតបូត ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់នឹងការងារ និងគោរពពេលវេលាធ្វើការងារ
  • មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
  • មានជំនាញទំនាក់ទំនងល្អ និងជំនាញដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
  • ចេះប្រើប្រាស់កុំព្យូទ័រ ​កម្មវិធី Microsoft Word, Excel, Internet and E-mail
  • អាចធ្វើការជាក្រុមបានល្អ
  • មានកាយសម្បទា និងសុខភាពល្អ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើ CV និង Cover Letter តាមអ៊ីម៉ែល ឬអាចមកដាក់ពាក្យផ្ទាល់នៅការិយាល័យក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ខូអិលធីឌី ដែលមានអាសយដ្ឋានដូចខាងក្រោម ដោយបញ្ជាក់ពីមុខតំណែងច្បាស់លាស់ដែលត្រូវដាក់ពាក្យ។

មានតែបេក្ខជនដែលឆ្លងកាត់ការជម្រុះប៉ុណ្ណោះ នឹងត្រូវបានទាក់ទងត្រឡប់ទៅវិញតាមទូរសព្ទ ឬអ៊ីម៉ែល។

អាសយដ្ឋាន៖ អគារលេខ ១៦-១៧-១៨ ផ្លូវលេខ០១ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

លេខទំនាក់ទំនង៖ 061 9999 01 /081 9999 01

អ៊ីម៉ែលhr.recruitment@diu.edu.kh

ផុតកំណត់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ល្ងាច​។

Download Job Application Form

Write a Reply or Comment