ការពិពណ៌នាការងារ
មុខងារ៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកបុគ្គលិកជួរមុខ និងកិច្ចការគ្រូបង្រៀន | |
រាយការណ៍ជូន៖ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស | |
គោលបំណងការងារ៖ ជួយធ្វើឱ្យការប្រតិបត្តិដំណើរការការងាររដ្ឋបាល និងធនធានមនុស្ស ប្រព្រឹត្តទៅដោយភាពរលូន មានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា។ | |
ពេលវេលាបំពេញការងារ៖ ពេលព្រឹកៈ ថ្ងៃចន្ទ ដល់សៅរ៍ ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងពេល រសៀលៈ ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង០២:០០នាទីរសៀល ដល់ម៉ោង០៦:០០ល្ងាច។ | |
កាតព្វកិច្ច
I. ការរៀបចំគោលការណ៍គ្រប់គ្រងបុគ្គលិក |
|
ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ដើម្បីរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក៖
– រៀបចំ និងកែសម្រួលនូវគោលការណ៍គ្រប់គ្រងបុគ្គលិកជារៀងរាល់ឆ្នាំ ដើម្បីអោយស្របនឹងច្បាប់ការងារ។ – រៀបចំ និងកែសម្រួលនូវរាល់នីតិវិធី គោលការណ៍ ការតែងតាំង និងសេចក្តីសម្រេចនានាទាក់ទងនឹងប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន។ – ណែនាំ និងតម្រង់ទិសដល់បុគ្គលិកជាប្រចាំអំពីការអនុវត្តនូវគោលការណ៍នៃការគ្រប់គ្រងបុគ្គលិក។ II. ការរៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសបុគ្គលិកជួរមុខ – រៀបចំការផ្សព្វផ្សាយជ្រើសរើស – ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន និងរៀបចំបញ្ជីឈ្មោះបេក្ខជនដាក់ពាក្យ – រៀបចំបញ្ជីសម្រាំងបេក្ខជនអាទិភាព – រៀបចំកាលបរិច្ឆេទនៃការប្រឡងជ្រើសរើស – រៀបចំការសម្ភាសន៍ (តេស្តសរសេរ និងសម្ភាសន៍) – រៀបចំរបាយការណ៍ជ្រើសរើស – ទំនាក់ទំនងជាមួយអ្នកធានាអះអាង (Reference Check) – ទំនាក់ទំនងជាមួយបេក្ខជនទទួលជ័យលាភី។ III. ការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ – ទំនាក់ទំនងជាមួយនាយកសាលា/កម្មវិធីដើម្បីកំណត់លើតម្រូវការផ្នែកអភិវឌ្ឍសមត្ថភាពបុគ្គលិកជួរមុខ – រៀបចំផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិកជួរមុខ – រៀបចំកាលវិភាគសម្រាប់ដំណើរការអភិវឌ្ឍសមត្ថភាពបុគ្គលិកជួរមុខ – ទំនាក់ទំនង និងស្វែងរកធនធានមនុស្សជំនាញសម្រាប់ពង្រឹងសមត្ថភាពដល់បុគ្គលិកជួរមុខ។ IV. ការងារទូទៅ – គោរព និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈការងារ និងគោលការណ៍ផ្សេងៗ របស់ក្រុមហ៊ុន ។ – គោរព និងអនុវត្តទៅតាមការចាត់តាំងរបស់ក្រុមហ៊ុន (ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស) ។ – សហការជាមួយបុគ្គលិកគ្រប់ផ្នែក ដើម្បីជម្រុញឱ្យការងារកាន់តែមានប្រសិទ្ធភាព ។ – គ្រប់គ្រង និងរៀបចំបញ្ជីឈ្មោះបុគ្គលិកជួរមុខ និងរាយការណ៍ជូនអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ តាមរយៈប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៅរៀងរាល់ចុងខែនីមួយៗ ។ – រៀបចំ កែសម្រួល និងត្រួតពិនិត្យការពិពណ៌នាការងារ (Job Description) របស់បុគ្គលិកជួរមុខ ។ – គ្រប់គ្រង និងតាមដានផែនការជ្រើសរើសបុគ្គលិកជួរមុខ (Recruitment Plan) ព្រមទាំងរាយការណ៍ជូនអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការជាប្រចាំ តាមរយៈប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ។ – គ្រប់គ្រង និងរៀបចំកិច្ចសន្យាបម្រើការងារដល់បុគ្គលិកជួរមុខ ។ – ធ្វើការណែនាំ និងតម្រង់ទិសដល់បុគ្គលិកជួរមុខដែលទើបចូលបម្រើការងារថ្មី ដល់គ្រប់ការិយាល័យ ដេប៉ាតឺម៉ង់ និងទីតាំង។ – រៀបចំដំណើរការវាយតម្លៃការបំពេញការងាររបស់បុគ្គលិកជួរមុខ និងរៀបចំលិខិតតម្លើង ឬបញ្ចុះមុខតំណែងតាមការចាំបាច់។ – គ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកជួរមុខ ក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងបុគ្គលិក។ – គ្រប់គ្រង និងត្រួតពិនិត្យការរៀបចំ និងរក្សាទុកដាក់ឯកសារបច្ចុប្បន្នភាពបុគ្គលិក ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពល្អ និងងាយស្រួលរក។ – រៀបចំធ្វើទម្រង់លិខិតរដ្ឋបាលផ្សេងៗទាក់ទងនឹងបុគ្គលិក តាមការស្នើសុំរបស់ប្រធានការិយល័យរដ្ឋបាល និងធនធានមនុស្ស ឬគណៈគ្រប់គ្រង។ – គ្រប់គ្រងការប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់បុគ្គលិក ក្នុងសំណុំឯកសារបុគ្គលិកម្នាក់ៗ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកជាប្រចាំ។ – គ្រប់គ្រងការស្រង់ស្ថិតិ កម្រិតវប្បធម៌ សញ្ជាតិ ជំនាញវិជ្ជាជីវៈ និងរាល់ទិន្នន័យពាក់ព័ន្ធរបស់បុគ្គលិកជួរមុខទាំងអស់ តាមការស្នើសុំរបស់មន្ទីរ សមាគម គ្រឹះស្ថានឧត្តមសិក្សា និងនគរបាលអន្តោប្រវេសន៍ជាប្រចាំ។ – គ្រប់គ្រងការរៀបចំធ្វើលិខិតបញ្ជាក់បទពិសោធន៍ការងារសម្រាប់បុគ្គលិកស្ម័គ្រចិត្ត និងបុគ្គលិកជួរមុខដែលលាឈប់ពីការងារ។ – ទាក់ទងជាមួយក្រសួងពាក់ព័ន្ធ មន្ទីរនានាក្នុងខេត្ត ឬអង្គភាពនានា (ការធ្វើសៀវភៅការងារ ការធ្វើកូតាបុគ្គលិក…) និងបង្កើនការទំនាក់ទំនងជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង បណ្តាមន្ទីរ ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនានាជុំវិញខេត្ត។ – បំពេញកិច្ចការផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់ គ្រង។ |
ការព្រមព្រៀងលើការពិពណ៌នាការងារ៖ ខ្ញុំបាទបានយល់ច្បាស់ និងយល់ព្រមទទួលយកនូវរាល់ទំនួលខុសត្រូវ និងតួនាទីការងារ ដូចដែលមានចែងនៅក្នុងការពិពណ៌នាការងារ សម្រាប់មុខតំណែងនេះ។ | |||||
មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកបុគ្គលិកជួរមុខ និងកិច្ចការគ្រូបង្រៀន | |||||
ឈ្មោះ | ហត្ថលេខា | កាលបរិច្ឆេទ | / / | ||
ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស | |||||
ឈ្មោះ | ហត្ថលេខា | កាលបរិច្ឆេទ | / / | ||
អគ្គនាយករង ទទួលបន្ទុកប្រតិបត្តិការ | |||||
ឈ្មោះ | ហត្ថលេខា | កាលបរិច្ឆេទ | / / |