ការពិពណ៌នាការងារ មុខងារ៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកកិច្ចការគ្រូបង្រៀន រាយការណ៍ជូន៖ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស គោលបំណងការងារ៖ ជួយធ្វើឱ្យការប្រតិបត្តិដំណើរការការងាររដ្ឋបាល និងធនធានមនុស្ស ប្រព្រឹត្តទៅដោយភាពរលូន មានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា។ ពេលវេលាបំពេញការងារ៖ ពេលព្រឹកៈ ថ្ងៃចន្ទ ដល់សៅរ៍ ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងពេល រសៀលៈ ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង០២:០០នាទីរសៀល ដល់ម៉ោង០៦:០០ល្ងាច។ កាតព្វកិច្ច I. ការរៀបចំគោលការណ៍គ្រប់គ្រងបុគ្គលិក ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ដើម្បីរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក៖ – រៀបចំ និងកែសម្រួលនូវគោលការណ៍គ្រប់គ្រងបុគ្គលិកជារៀងរាល់ឆ្នាំ ដើម្បីអោយស្របនឹងច្បាប់ការងារ។ – រៀបចំ និងកែសម្រួលនូវរាល់នីតិវិធី គោលការណ៍ ការតែងតាំង និងសេចក្តីសម្រេចនានាទាក់ទងនឹងប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន។ – ណែនាំ និងតម្រង់ទិសដល់បុគ្គលិកជាប្រចាំអំពីការអនុវត្តនូវគោលការណ៍នៃការគ្រប់គ្រងបុគ្គលិក។ II. ការរៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសគ្រូបង្រៀន – រៀបចំការផ្សព្វផ្សាយជ្រើសរើស – ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន និងរៀបចំបញ្ជីឈ្មោះបេក្ខជនដាក់ពាក្យ – […]