មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកកិច្ចការគ្រូបង្រៀន

ការពិពណ៌នាការងារ

មុខងារ៖ មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកកិច្ចការគ្រូបង្រៀន
រាយការណ៍ជូន៖ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស
គោលបំណងការងារ៖ ជួយធ្វើឱ្យការប្រតិបត្តិដំណើរការការងាររដ្ឋបាល និងធនធានមនុស្ស ប្រព្រឹត្តទៅដោយភាពរលូន មានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា។
ពេលវេលាបំពេញការងារពេលព្រឹកៈ ថ្ងៃចន្ទ ដល់សៅរ៍ ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងពេល  រសៀលៈ ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង០២:០០នាទីរសៀល ដល់ម៉ោង​០៦:០០ល្ងាច។
កាតព្វកិច្ច

I.      ការរៀបចំគោលការណ៍គ្រប់គ្រងបុគ្គលិក

ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ដើម្បីរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ​ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក៖

–       រៀបចំ និងកែសម្រួលនូវគោលការណ៍គ្រប់គ្រងបុគ្គលិកជារៀងរាល់ឆ្នាំ ដើម្បីអោយស្របនឹងច្បាប់ការងារ។

–       រៀបចំ និងកែសម្រួលនូវរាល់នីតិវិធី​ គោលការណ៍ ការតែងតាំង និងសេចក្តីសម្រេចនានាទាក់ទងនឹងប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន។

–       ណែនាំ និងតម្រង់ទិសដល់បុគ្គលិកជាប្រចាំអំពីការអនុវត្តនូវគោលការណ៍នៃការគ្រប់គ្រងបុគ្គលិក។

II.   ការរៀបចំ និងសម្របសម្រួលដំណើរការជ្រើសរើសគ្រូបង្រៀន

–       រៀបចំការផ្សព្វផ្សាយជ្រើសរើស

–       ទទួលពាក្យសុំបម្រើការងាររបស់បេក្ខជន និងរៀបចំបញ្ជីឈ្មោះបេក្ខជនដាក់ពាក្យ

–       រៀបចំបញ្ជីសម្រាំងបេក្ខជនអាទិភាព

–       រៀបចំកាលបរិច្ឆេទនៃការប្រឡងជ្រើសរើស

–       រៀបចំការសម្ភាសន៍ (តេស្តសរសេរ និងសម្ភាសន៍)

–       រៀបចំរបាយការណ៍ជ្រើសរើស

–       ទំនាក់ទំនងជាមួយអ្នកធានាអះអាង (Reference Check)

–       ទំនាក់ទំនងជាមួយបេក្ខជនទទួលជ័យលាភី។

III.​ ការពង្រឹងសមត្ថភាពគ្រូបង្រៀន

–       ទំនាក់ទំនងជាមួយនាយកសាលា/កម្មវិធីដើម្បីកំណត់លើតម្រូវការផ្នែកអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

–       រៀបចំផែនការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

–       រៀបចំកាលវិភាគសម្រាប់ដំណើរការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

–       ទំនាក់ទំនង និងស្វែងរកធនធានមនុស្ស​ជំនាញសម្រាប់ពង្រឹងសមត្ថភាពដល់គ្រូបង្រៀន។

IV. ការងារទូទៅ

–       គោរព និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈការងារ និងគោលការណ៍ផ្សេងៗ របស់ក្រុមហ៊ុន ។

–       គោរព និងអនុវត្តទៅតាមការចាត់តាំងរបស់ក្រុមហ៊ុន (ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស) ។

–       សហការជាមួយបុគ្គលិកគ្រប់ផ្នែក ដើម្បីជម្រុញឱ្យការងារកាន់តែមានប្រសិទ្ធភាព ។

–       គ្រប់គ្រង​ និងរៀបចំបញ្ជីឈ្មោះគ្រូបង្រៀន និងរាយការណ៍ជូនអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ តាមរយៈប្រធានការិ​យាល័យ​​​​រដ្ឋបាល និងធនធានមនុស្ស នៅរៀងរាល់ចុងខែនីមួយៗ ។

–       រៀបចំ កែសម្រួល និងត្រួតពិនិត្យការពិពណ៌នាការងារ (Job Description) របស់គ្រូបង្រៀន ។

–       គ្រប់គ្រង និងតាមដានផែនការជ្រើសរើសគ្រូបង្រៀន (Recruitment Plan) ព្រមទាំងរាយការណ៍ជូនអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការជាប្រចាំ តាមរយៈប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ។

–       គ្រប់គ្រង និងរៀបចំកិច្ចសន្យាបម្រើការងារដល់គ្រូបង្រៀន ។

–       ធ្វើការណែនាំ និងតម្រង់ទិសដល់គ្រូបង្រៀនដែលទើបចូលបម្រើការងារថ្មី ដល់គ្រប់ការិយាល័យ ដេប៉ាតឺម៉ង់ និងទីតាំង។

–       រៀបចំដំណើរការវាយតម្លៃការបំពេញការងាររបស់គ្រូបង្រៀន ។

–       គ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រូបង្រៀន ក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងបុគ្គលិក។

–       គ្រប់គ្រង​ និងត្រួតពិនិត្យការរៀបចំ និងរក្សាទុកដាក់ឯកសារបច្ចុប្បន្នភាពបុគ្គលិក ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពល្អ និងងាយស្រួលរក។

–       រៀបចំធ្វើទម្រង់លិខិតរដ្ឋបាលផ្សេងៗទាក់ទងនឹងបុគ្គលិក តាមការស្នើសុំរបស់ប្រធានការិយល័យរដ្ឋបាល និងធនធានមនុស្ស ឬគណៈគ្រប់គ្រង។

–       គ្រប់គ្រងការប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់បុគ្គលិក ក្នុងសំណុំឯកសារបុគ្គលិកម្នាក់ៗ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកជាប្រចាំ។

–       គ្រប់គ្រងការស្រង់ស្ថិតិ កម្រិតវប្បធម៌ សញ្ជាតិ ជំនាញវិជ្ជាជីវៈ និងរាល់ទិន្នន័យពាក់ព័ន្ធរបស់គ្រូបង្រៀនទាំងអស់ តាមការស្នើសុំរបស់មន្ទីរ សមាគម គ្រឹះស្ថានឧត្តមសិក្សា និងនគរបាលអន្តោប្រវេសន៍ជាប្រចាំ។

–       គ្រប់គ្រងការរៀបចំធ្វើលិខិតបញ្ជាក់បទពិសោធន៍ការងារសម្រាប់គ្រូបង្រៀនដែលលាឈប់ពីការងារ។

–       ទាក់ទងជាមួយក្រសួងពាក់ព័ន្ធ មន្ទីរនានាក្នុងខេត្ត ឬអង្គភាពនានា (ការធ្វើសៀវភៅការងារ ការធ្វើកូតាបុគ្គលិក…) និងបង្កើនការទំនាក់ទំនងជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង    បណ្តាមន្ទីរ  ស្ថាប័នរដ្ឋ​ និងគ្រឹះស្ថានឯកជនានាជុំវិញខេត្ត។

–       បំពេញកិច្ចការផ្សេងៗទៀត​ តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់​  គ្រង។

ការព្រមព្រៀងលើការពិពណ៌នាការងារ៖ ខ្ញុំបាទបានយល់ច្បាស់ និងយល់ព្រមទទួលយកនូវរាល់ទំនួលខុសត្រូវ និងតួនាទីការងារ ដូចដែលមានចែងនៅក្នុងការពិពណ៌នាការងារ សម្រាប់មុខតំណែងនេះ។
មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សទទួលបន្ទុកបុគ្គលិកជួរមុខ និងកិច្ចការគ្រូបង្រៀន
ឈ្មោះ   ហត្ថលេខា កាលបរិច្ឆេទ          /     /
ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស
ឈ្មោះ ហត្ថលេខា កាលបរិច្ឆេទ          /     /
អគ្គនាយករង ទទួលបន្ទុកប្រតិបត្តិការ
ឈ្មោះ ហត្ថលេខា កាលបរិច្ឆេទ          /     /

Download From

Write a Reply or Comment