បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំចូលបម្រើការងារ
កាតព្វកិច្ច
- គោរពបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈការងារ និងគោលការណ៍ផ្សេងៗ របស់សាលា
- គ្រប់គ្រងការធ្វើបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មានជូនអតិថិជនដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងប្រសិទ្ធភាព
- គ្រប់គ្រងការប្រមូលចំណូលពីការផ្តល់សេវាកម្មនៃការលក់ឯកសណ្ឋាន សៀវភៅសិក្សា ការបង់ប្រាក់ថ្លៃសិក្សា របស់សិស្ស និងការបង់ថ្លៃសេវាកម្មផ្សេងៗទៀត ដូចជា សេវាកម្មដឹកជញ្ជូនសិស្ស តន្រ្តី កីឡា ជាដើម
- ធ្វើការណែនាំ តម្រង់ទិស និងបណ្តុះបណ្តាលបុគ្គលិកការិយាល័យផ្តល់ព័ត៌មាន ដើម្បីធានាបាននូវប្រសិទ្ធភាព ការងារប្រចាំថ្ងៃ
- ធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារបុគ្គលិកការិយាល័យផ្តល់ព័ត៌មានជាប្រចាំ
- គ្រប់គ្រងស្តុក និងសម្ភារផ្សេងៗនៅក្នុងការិយាល័យ និងធ្វើរបាយការណ៍ប្រចាំខែទៅការិយាល័យហិរញ្ញវត្ថុ
- គ្រប់គ្រងរៀបចំសាច់ប្រាក់ទទួលបាន និងរៀបចំធ្វើរបាយការណ៍ផ្ទេរសាច់ប្រាក់ទៅកាន់ការិយាល័យហិរញ្ញវត្ថុ
- រៀបចំធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
- គ្រប់គ្រង និងរៀបចំឯកសារចេញ-ចូល ឱ្យបានត្រឹមត្រូវ
- រៀបចំតាមដាន និងផ្ទៀងផ្ទាត់ចំនួនសិស្សជាមួយកម្មវិធីនីមួយៗ
- គ្រប់គ្រងការឆ្លើយទូរសព្ទ និងការហៅទូរសព្ទទៅកាន់អតិថិជន
- គ្រប់គ្រង និងរៀបចំម៉ោងធ្វើការរបស់បុគ្គលិក ឱ្យបានសមស្របនឹងម៉ោងដំណើរការរបស់ការិយាល័យផ្តល់ព័ត៌មាន
- សហការជាមួយបុគ្គលិកគ្រប់ផ្នែក ដើម្បីជម្រុញឱ្យការងារកាន់តែមានប្រសិទ្ធភាព
- ការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធាន
លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានបរិញ្ញាបត្រជំនាញទីផ្សារ គ្រប់គ្រងទូទៅ ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារយ៉ាងតិច ៣ឆ្នាំពាក់ព័ន្ធនឹងផ្នែកទីផ្សារ ផ្តល់ព័ត៌មាន ឬការងារពាក់ព័ន្ធ
- មានអត្តចរិតស្លូតបូត ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់នឹងការងារ និងគោរពពេលវេលាធ្វើការងារ
- មានឥរិយាបថវិជ្ជមាន មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- មានជំនាញធ្វើបទបង្ហាញ ទំនាក់ទំនង សប្រមសម្រួល និងដោះស្រាយបញ្ហាដោយភាពជឿជាក់ និងល្អប្រសើរ
- មានជំនាញភាពជាអ្នកដឹកនាំ និងគ្រប់គ្រងល្អប្រសើរ
- មានជំនាញវិជ្ជាជីវៈទាក់ទងនឹងការធ្វើផែនការ រៀបចំរចនាសម្ព័ន្ធ ការធ្វើប្រតិភូកម្ម និងការវាយតម្លៃ
- ចេះសរសេរលិខិតផ្លូវការ និងបែបបទរដ្ឋបាលបានល្អ
- អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
- មានជំនាញកុំព្យូទ័រ ផ្នែករដ្ឋបាល ( Microsoft Word, Excel, PowerPoint, Internet and E-mail)
- អាចធ្វើការជាក្រុមបានល្អ
- ចេះបត់បែន និងបំពេញការងារបានល្អ ទោះជាស្ថិតក្នុងកាលៈទេសៈ ឬសម្ពាធការងារក៏ដោយ
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យដោយផ្ទាល់នៅ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស ឬការិយាល័យផ្តល់ព័ត៌មាន នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ឬអាចទំនាក់ទំនងតាមទូរសព្ទលេខៈ០៩៥ ៩១ ១៧ ៥៥ ឬអ៊ីម៉ែល: hr.khrecruitment@diu.edu.kh