May 25 2018 0Comment

បុគ្គលិកផ្នែករចនាក្រាហ្វិក នៃការិយាល័យបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ចំនួន ០២នាក់

កាតព្វកិច្ច

  • សិក្សាស្វែងយល់នូវព័ត៌មានអំពីសេវាកម្មទាំងអស់របស់ ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល
  • ចូលរួមរៀបចំធ្វើផែនការ និងការអនុវត្តទៅតាមតម្រូវការផ្នែកសិល្បៈ និងការរចនាផ្សេងៗ (ខិត្តបណ្ណ ផ្ទាំងរូបភាព សៀវភៅកាតាឡុក ប្រតិទិន សៀវភៅណែនាំ ឬបដាសម្រាប់ផ្សព្វផ្សាយផ្សេងៗ)
  • ជ្រើសរើសពណ៌ រូបភាព គម្រូអត្ថបទ និងប្លង់សម្រាប់រចនា
  • រចនា E-Banner សម្រាប់ផ្សព្វផ្សាយលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ពិនិត្យ និងកែប្រែកំហុសផ្សេងៗមុនពេលបោះពុម្ព ឬផ្សព្វផ្សាយ
  • រៀបចំបង្កើតប្លង់គោលគំនិតរួមតាមរយៈការសិក្សាស្វែងយល់អំពីព័ត៌មាន និងឧបករណ៍ផ្សេងៗ
  • ការងារផ្សេងទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រង

លក្ខខណ្ឌនៃការជ្រើសរើស

  • និស្សិតបរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឆ្នាំទី២ ឡើងទៅ
  • មានបទពិសោធន៍ការងារជាអ្នករចនាក្រាហ្វិចយ៉ាងតិចរយៈពេល ០១ឆ្នាំ
  • មានចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ជាពិសេសលើការងាររចនា
  • មានបទពិសោធន៍ និងចំណេះដឹងអំពីការប្រើប្រាស់ Adobe CC suite ដែលរួមមាន Adobe Photoshop, Illustrator និង InDesign
  • មានជំនាញចរចារ សម្របសម្រួល ទំនាក់ទំនង ដោះស្រាយបញ្ហា និងជំនាញអន្តរបុគ្គល ល្អប្រសើរ
  • ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ មានចិត្តស្មោះត្រង់ សុភាពរាបសារ និងឧស្សាហ៍ព្យាយាម
  • អាចបំពេញការងារដោយមានភាពឯករាជ្យ និងម្ចាស់ការ
  • ចេះនិយាយ​ និងសរសេរភាសាអង់គ្លេសបានល្អ

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យដោយផ្ទាល់នៅ ការិយាល័យរដ្ឋបាល  និងធនធានមនុស្ស​ ឬការិយាល័យ​ផ្តល់​ព័ត៌មាន នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ឬ​អាចទំនាក់ទំនងតាមទូរសព្ទលេខៈ០៩៥ ៩១ ១៧ ៥៥ ឬអ៊ីម៉ែល: hr.khrecruitment@diu.edu.kh

កាលបរិច្ឆេទឈប់ទទួលពាក្យ​ នៅថ្ងៃទី​​​ ​ ២៥ ខែ​ មិថុនា  ឆ្នាំ ២០១៨ វេលាម៉ោង ០៥:០០នាទីល្ងាច !

Write a Reply or Comment