កាតព្វកិច្ច
- រៀបចំ និងរក្សាទុកដាក់ឯកសារ ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពល្អ
- រៀបចំដំណើរការលិខិតចេញ ចូល និងប្រថាប់ត្រា
- ទទួល និងចុះលិខិតចេញ ចូល និងឆ្លើយតបដៃគូផ្សេងៗ ស្តីពីការអញ្ជើញចូលរួមប្រជុំ សិក្ខាសាលាផ្សេងៗ
- ត្រួតពិនិត្យសំណើសុំពីគ្រប់ការិយាល័យ និងដេប៉ាតេម៉ង់ផ្សេងៗ ឱ្យបានត្រឹមត្រូវ (ទាំងអក្ខវិរុទ្ធ និងតួលេខ)
- ជួយប្រធានការិយាល័យក្នុងការរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ
- រៀបចំធ្វើទម្រង់លិខិតរដ្ឋបាលផ្សេងៗ តាមការស្នើសុំរបស់ប្រធាន
- ធ្វើលិខិតជួនដំណឹង លិខិតអញ្ជើញ លិខិតបញ្ជាបេសកកម្ម និងលិខិតផ្សេងៗទៀត
- ទាក់ទងជាមួយក្រសួង មន្ទីរ អង្គភាព ឬស្ថាប័ននានា (ការធ្វើសៀវភៅការងារបរទេស ការធ្វើកូតាបុគ្គលិក…)
- រៀបចំធ្វើបញ្ជីឈ្មោះបុគ្គលិក និងរាយការណ៍ប្រចាំខែនីមួយៗ
- ប្រមូល និងរក្សាទុកគ្រប់ព័ត៌មានរបស់បុគ្គលិក ក្នុងសំណុំឯកសារបុគ្គលិកម្នាក់ៗ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ
- រៀបចំធ្វើ និងចុះកិច្ចសន្យាបុគ្គលិកចូលបម្រើការងារថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកជាប្រចាំ
- ស្រង់ស្ថិតិ កម្រិតវប្បធម៌ សញ្ជាតិ ជំនាញវិជ្ជាជីវៈ និងរាល់ទិន្នន័យពាក់ព័ន្ធរបស់បុគ្គលិកទាំងអស់ តាមការស្នើសុំ របស់មន្ទីរ សមាគមគ្រឹះស្ថានឧត្តមសិក្សា នគរបាលអន្តោប្រវេសន៍ជាប្រចាំ និងធ្វើរបាយការណ៍ស្តីពីបុគ្គលិក ដែលកំពុងប្រើប្រាស់លិខិតឆ្លងដែន ដែលមានទិដ្ឋាការជិតអស់សុពលភាព
- រក្សា និងរៀបចំរក្សាទុកនូវរាល់ពាក្យសុំចូលបម្រើការងារ ទៅតាមដេប៉ាតឺម៉ង់នីមួយៗ របស់បុគ្គលិកទាំងអស់
- រៀបចំសម្របសម្រួលដំណើរការប្រជុំ និងធ្វើកំណត់ហេតុប្រជុំ
- រៀបចំដំណើរការសេចក្តីប្រកាសជ្រើសរើសបុគ្គលិក
- រៀបចំដំណើរការសម្ភាសន៍
- ផ្ទៀងផ្ទាត់ និងគណនាតារាងម៉ោងបំពេញការងាររបស់បុគ្គលិកទាំងអស់
- ធ្វើ និងគ្រប់គ្រងបញ្ជីសុំច្បាប់របស់បុគ្គលិកប្រចាំឆ្នាំ និងធ្វើរបាយការណ៍ប្រចាំខែ
- តាមដាន និងធ្វើរបាយការណ៍អំពីម៉ោងបំពេញការងាររបស់បុគ្គលិក
- កិច្ចការផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធាន អនុប្រធានការិយាល័យ និងថ្នាក់លើ
លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- មានបរិញ្ញាបត្រជំនាញគ្រប់គ្រងរដ្ឋបាល គ្រប់គ្រងទូទៅ ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ ការងាររដ្ឋបាល និងធនធានមនុស្ស យ៉ាងតិចពី១ឆ្នាំឡើងទៅ
- មានអត្តចរិតស្លូតបូត ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់នឹងការងារ និងគោរពពេលវេលាធ្វើការងារ
- មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- មានជំនាញទំនាក់ទំនងល្អ និងជំនាញដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ
- អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
- មានជំនាញកុំព្យូទ័រ ផ្នែករដ្ឋបាល ( Microsoft Word, Excel, PowerPoint, Internet and E-mail )
- អាចធ្វើការជាក្រុមបានល្អ
- ចេះបត់បែន និងបំពេញការងារបានល្អ ទោះជាស្ថិតក្នុងកាលៈទេសៈ ឬសម្ពាធការងារក៏ដោយ
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកដាក់ពាក្យដោយផ្ទាល់នៅ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស ឬការិយាល័យផ្តល់ព័ត៌មាន នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ឬអាចទំនាក់ទំនងតាមទូរសព្ទលេខៈ០៩៥ ៩១ ១៧ ៥៥ ឬអ៊ីម៉ែល: hr.khrecruitment@diu.edu.kh