មន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល

ការពិពណ៌នាការងារ

មុខងារ៖ មន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល
រាយការណ៍ជូន៖ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស
គោលបំណងការងារ៖ ជួយធ្វើឱ្យការប្រតិបត្តិដំណើរការការងាររដ្ឋបាល និងធនធានមនុស្ស ប្រព្រឹត្តទៅដោយភាពរលូន មានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា។
ពេលវេលាបំពេញការងារ៖ ពេលព្រឹកៈ ថ្ងៃចន្ទ ដល់សៅរ៍ ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងពេល  រសៀលៈ ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង០២:០០នាទីរសៀល ដល់ម៉ោង​០៦:០០ល្ងាច។
កាតព្វកិច្ច
០១. គោរព និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈការងារ និងគោលការណ៍ផ្សេងៗ របស់ក្រុមហ៊ុន។
០២. គោរព និងអនុវត្តទៅតាមការចាត់តាំងរបស់ក្រុមហ៊ុន (ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស) ។
០៣. គោរព និងអនុវត្តទៅតាមការចាត់តាំងរបស់ក្រុមហ៊ុន (ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស) ។
0៤. ត្រួតពិនិត្យការរៀបចំបន្ទ​ប់ប្រជុំ និងធ្វើកំណត់ហេតុប្រជុំថ្នាក់គ្រប់គ្រង។
០៥. រៀបចំការិយាល័យរបស់ខ្លួនឱ្យមានរបៀបរៀបរយល្អ។
០៦. គ្រប់គ្រង​ និងត្រួតពិនិត្យការរៀបចំ និងរក្សាទុកដាក់ឯកសារ ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពល្អ។
០៧. ត្រួតពិនិត្យការធ្វើទម្រង់លិខិតរដ្ឋបាលផ្សេងៗ តាមការស្នើសុំរបស់ប្រធានការិយល័យរដ្ឋបាល និងធនធានមនុស្ស ឬគណៈគ្រប់គ្រង។
០៨. ត្រួតពិនិត្យការបញ្ចូនលិខិតចេញ ទទួលលិខិតចូល និការសរសេរកំណត់បង្ហាញរឿង។
០៩. ត្រួតពិនិត្យការធ្វើលិខិតឧទ្ទេសនាមរាល់បុគ្គលិកទាំងអស់ដែលមានបេសកកម្មក្នុង និងក្រៅស្រុក ខេត្ត។
១០. ណែនាំ និងជួយធ្វើលិខិតជូនដំណឹងពីការឈប់សម្រាក និងលិខិតជូនដំណឹងផ្សេងៗទៀត។
១១. មានសិទ្ធិក្នុងការទៅយកសម្ភារ និងឧបករណ៍ផ្សេងៗ ពីក្រុមហ៊ុនផ្គត់ផ្គង់នានា ដែលបានកំណត់ដោយក្រុមហ៊ុន។
១២. ធ្វើការណែនាំ និងតម្រង់ទិសដល់បុគ្គលិកចូលបម្រើការងារថ្មីផ្នែកថែរក្សា ជួសជុល ភស្តុភារ និងសារពើភណ្ឌ។
១៣. ត្រួតពិនិត្យ និងសិក្សានូវតម្លៃ និងសម្ភារ ដែលស្នើសុំពីគ្រប់ទីតាំងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
១៤. ត្រូវធានាឱ្យបានថានៅរាល់ពេលបញ្ចប់ការងារផ្នែកថែទាំ ជួសជុល និងផ្គត់ផ្គង់ មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បានត្រឹមត្រូវ និងច្បាស់លាស់។
១៥. ត្រូវធានាថារាល់សម្ភារប្រើប្រាស់ជាប្រចាំត្រូវបានចុះបញ្ជីទាំងនៅពេលយកចេញ និងយកចូល ហើយរាយការណ៍រាល់ភាពមិនត្រឹមត្រូវ ឬភាពមិនប្រក្រត្រីណាមួយ ដែលកើតមានជាយថាហេតុ។
១៦. ធានាឱ្យបានថារាល់សម្ភារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា សម្ភារការិយាល័យ សម្ភារសំណង់ សៀវភៅកត់ត្រា ជាដើម មានគ្រប់គ្រាន់។
១៧. ត្រូវរាយការណ៍អំពីដំណើរនៃការថែទាំ ជួសជុល និងផ្គត់ផ្គង់ ជាប្រចាំ។
១៨. រៀបចំសិក្សាប៉ាន់ប្រមាណតម្លៃសម្ភារផ្គត់ផ្គង់ និងការទិញសម្ភារផ្សេងៗ។ទទួលខុសត្រូវលើការរៀបចំ ចាត់ចែង គ្រប់គ្រង តាមដាន និងធ្វើបញ្ជីសារពើភណ្ឌ និងការចល័តសម្ភារផ្សេងៗ ទៅតាមនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ ថែទាំ និងជួសជុល។
១៩. រៀបចំសិក្សាប៉ាន់ប្រមាណតម្លៃសម្ភារផ្គត់ផ្គង់ និងការទិញសម្ភារផ្សេងៗ។ទទួលខុសត្រូវលើការរៀបចំ ចាត់ចែង គ្រប់គ្រង តាមដាន និងធ្វើបញ្ជីសារពើភណ្ឌ និងការចល័តសម្ភារផ្សេងៗ ទៅតាមនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ ថែទាំ និងជួសជុល។
២០. រៀបចំធ្វើផែនការថែទាំ ជួសជុល និងភស្តុភារ ឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវការដោះស្រាយគ្រប់សំណើមានប្រសិទ្ធភាពខ្ពស់ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការតាមនីតិវិធី។
២១. ត្រូវធានាឱ្យបានថារាល់ការផ្គត់ផ្គង់ គឺអនុវត្តទៅតាមនីតិវិធីការងារភស្តុភារបស់ក្រុមហ៊ុន ហើយរាល់សំណើសុំត្រូវបានអនុវត្តទៅតាឋានានុក្រម នៃរចនាសម្ព័ន្ធក្រុមហ៊ុន.ត្រួតពិនិត្យបញ្ជីសុំច្បាប់របស់បុគ្គលិកប្រចាំឆ្នាំ និងធ្វើរបាយការណ៍ប្រចាំខែ។
២២. ជួយប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ដើម្បីរៀបចំនីតិវិធី គោលការណ៍ និងទម្រង់បែបបទផ្សេងៗ
២៣. (លិខិតចេញ ចូល ម៉ោងបំពេញការងារបុគ្គលិក…)។
២៤. ពង្រឹងការធ្វើសៀវភៅចុះអវត្តមានបុគ្គលិក តាមដានម៉ោងបំពេញការងាររបស់បុគ្គលិក ធ្វើរបាយកាណ៍តាមរយៈម៉ាស៊ីនកត់ត្រា ម៉ោងធ្វើការ និងបូកសរុបរយៈពេលនៃការមកធ្វើការយឺត ដោយគិតជាចំនួនដង នាទី និងម៉ោង នៅរៀងរាល់ដើមខែ នីមួយៗ។
២៥. ត្រួតពិនិត្យការធ្វើលិខិតអញ្ជើញ លិខិតជូនដំណឹង និងរាយការណ៍ទៅគ្រប់ការិយាល័យ (លិខិតបញ្ជាក់ផ្សេងៗ លើកលែងលិខិតបញ្ជាក់បទពិសោធន៍)។
២៦. ត្រួតពិនិត្យតារាងម៉ោងបំពេញការងាររបស់បុគ្គលិកទាំងអស់ (Timesheet)។
២៧. ដាក់ស្នើជូនប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស។ធ្វើបច្ចុប្បន្នភាពបុគ្គលិកជាប្រចាំ និងផ្តល់ជូនដល់ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងណែនាំបុគ្គលិកអំពីសេវាកម្មទាំងពីរនេះ។
២៨. បំពេញកិច្ចការផ្សេងៗទៀត​ តាមការស្នើសុំរបស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស និងគណៈគ្រប់​គ្រង។
២៩
ការព្រមព្រៀងលើការពិពណ៌នាការងារ៖ ខ្ញុំបាទបានយល់ច្បាស់ និងយល់ព្រមទទួលយកនូវរាល់ទំនួលខុសត្រូវ និងតួនាទីការងារ ដូចដែលមានចែងនៅក្នុងការពិពណ៌នាការងារ សម្រាប់មុខតំណែងនេះ។
មន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល
ឈ្មោះ   ហត្ថលេខា កាលបរិច្ឆេទ          /     /
ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស
ឈ្មោះ ហត្ថលេខា កាលបរិច្ឆេទ          /     /
អគ្គនាយករង ទទួលបន្ទុកប្រតិបត្តិការ
ឈ្មោះ ហត្ថលេខា កាលបរិច្ឆេទ          /     /

Download Form

Write a Reply or Comment